រីករាយ​ឆ្នាំ​ថ្មី ២០១២ នៅផ្ទះ​​ជាមួយ​គ្រួសារ

រៀង​រាល់​​រាល់​ចុង​ឆ្នាំ​​ប្រជា​ជន​នៅ​លើ​ពិភព​លោក​ ​ស្ទើរ​តែ​គ្រប់​ជាតិសាសន៍ បាន​ចូល​រួម​រីករាយ​ជាមួយ​នឹង​ពិធីបុណ្យ​​ឆ្លង​ឆ្នាំ​ចាស់​ ចូល​ឆ្នាំ​ថ្មី​។ ដូចសព្វដង​​ នៅ​ក្នុង​ឆ្នាំ​ ​២០១២ ​នេះ ​ខ្ញុំ​នៅតែ​ដេក​មើលទូរទស្សន៍​ និង​ប្រើប្រាស់​ Internetដើម្បីជជែក​កំសាន្តអារម្មណ៍​ជាមួយ​មិត្តភ័ក្រ្ត​របស់​ខ្ញុំ នៅ​លើ​ Facebook ឬ​Google+ (G+) ដដែល។ ហាក់​ដូច​ជាមាន​អារម្មណ៍​ថា​អផ្សុក​ដែរ តែ​​ដោយ​សារ​​ តែ​​គ្មាន​ជម្រើស​ទើប​សម្រេច​ចិត្ត​នៅ​ផ្ទះ​តែម្តង​ទៅ។ ពាក្យ​ថា​គ្មាន​ជម្រើស​នេះ​ ចង់​សំដៅលើ​ « គ្មាន​លុយ​ ហើយ​​អត់​អ្នក​បបួល​ដើរ​លេងទៀត »​។

សម្រាប់​ឆ្នាំ​ ២០១២​ នេះ​មាន​មតិ​ជា​ច្រើន​បាន​បញ្ចេញ​ ដោយ​មាន​មនុស្សមួយ​ចំនួន​យល់​ថា​ វា​ជា​ឆ្នាំ​បញ្ចប់​នៃ​ពិភព​លោក​ ដោយ​ពួក​គេ​ផ្អែក​លើ​ពត៌មាន​មួយ​ចំនួន​ ដូច​ជា​ប្រតិទិន របស់​ជន​ម៉ាយ៉ា​ បុរាណ​ដែល​ទើ​បតែ​បញ្ចប់​នា​កំឡូង​ខែ​ ១២ ឆ្នាំ ២០១១ ហើយ​អ្នក​ខ្លះ​ទៀតលឺ​សូរ តៗគ្នា។ តែមាន​មួយចំនួន​ទៀត​ជឿរ​ទៅតាម​សៀវភៅ មួយ​ចំនួន​ដែល​បានសរសេរ​ដោយ​អ្នក​និពន្ធល្បីៗ និង​ព្រមទាំង​បាន​ទស្សនា​រឿង ២០១២។ ផ្ទុយ​ទៅវិញ​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួ​ន​មិន​បាន​ជឿរ​ទៅ​លើ​ពត៌មាន​ទាំង​នោះ​ ហើ​យពួក​គេ​គិត​តែ​តស៊ូ​ដើម្បី​ចំអែត​ក្រ​ពះ​គេ និង​គ្រួសារ​ទាំងមូល។ Continue reading »

អេដស៍នឹង​បញ្ចប់ មែនដែរឬទេ?

Tags

, , , , ,

តែ​ប៉ុណ្ណេះ​បាន​​ដៃ​​​ហើយ​​​ពួក​​ប្រុស​​ៗ​​ មិនចាំបាច់ខ្លាចឆ្លងរោគទេ ព្រោះមានថ្នាំបង្កាហើយ
យោង​តាមគេហទំព័រ Sbio.info ចេញផ្សាយជាភាសារុស្ស៊ី នឹងបានបកប្រែដោយ Google Translate ជា​ភាសា​អង់​គ្លេស​បង្ហាញ​ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅ Ural ប្រទេសរុស្ស៊ី បាន​រក​ឃើញ​ឱសថ​ព្យាបាល​ជំងឺ​អេដស៍​ឲ្យជាសះស្បើយ ១០០%។ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ មានគម្រោងផលិតឱសថថ្មីនេះនៅក្នុងឆ្នាំ ២០១២​ខាង​មុខ​។​ បច្ចុប្បន្ន​ឱសថ​នេះត្រូវឲ្យ
អំឡុង​ពេលនៃការធ្វើតេស្តសាកល្បងជំហានដំបូង បានរកឃើញថា អ្នកជំងឺដែលទទួលទានថ្នាំនេះរយៈពេលមួយខែនឹងជាសះស្បើយតែម្ដង។ ដើម្បីបញ្ជាក់ឲ្យច្បាស់ ក្រុមអ្នកវិទ្យាសាស្ត្របានយកក្រុមអ្នកផ្ទុកជំងឺឱកាសនិយមមួយក្រុមមកព្យាបាល។ ក្រៅពីនេះ បន្ទាប់ពីទទួលការព្យាបាលបាន ១ខែ ក្រុមអ្នកវិទ្យាសាស្ត្របានយកឈាមរបស់អ្នកជំងឺទាំងនោះទៅពិនិត្យ និងបានរកឃើញ គ្មានផ្ទុកមេរោគអេដស៍នោះឡើយ។ តាងនាមជាប្រធានក្រុមអ្នកស្រាវជ្រាវ លោក Sergei Rodionov បានគូសបញ្ជាក់ថា ពួកគេបានត្រៀមរួចរាល់ដើម្បីផលិតឱសថនេះចែកចាយដល់ទីផ្សារពិភពលោកហើយ។

មូលដ្ឋាននៃឱសថនេះ ត្រូវអ្នកវិទ្យាសាស្ត្រស្គាល់ជាយូរហើយថាជាប្រូតេអ៊ីន “Alpha”។ ប្រូតេអ៊ីននេះជួយទប់ស្កាត់នូវការរីករាលដាលនៃមេរោគឱកាសនិយមក្នុងរាងកាយ និងកម្ចាត់មេរោគទាំងនោះចេញពីសរសៃឈាម។ ឆ្លងតាមលទ្ធផលនៃការស្រាវជ្រាវនេះ ក្រុមអ្នកវិទ្យាសាស្ត្រឲ្យដឹងថា អ្នកជំងឺ៤២លាននាក់ដែលផ្ទុកមេរោគអេដស៍នឹងមានឱកាសត្រឡប់មកសភាពដើមទាំងស្រុង។ Continue reading »

គំរោង​​អាជីវ​កម្ម​​បន្ទាប់​​ពី​​ចប់​​​ឆមាស​​ទី​១​​ នៃ​​ឆ្នាំ​​ទី​​៣​

Tags

, , , , ,

Image

វា​ហាក់​ដូច​ជា​អស់​សំណើច​ណាស់​សម្រាប់​និស្សិត​ម្នាក់​តែ​កំពុង​តែ​ រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ការ​ចំនាយ​ទាំង​ស្រុង​​របស់​​គ្រួសារ​ដូច​ជា​ រូបខ្ញុំ​ផ្ទាល់​ ក៏ដូច​ជា​សមាជិក​នៃ​ភាគ​ហ៊ុន​​មួយ​ចំនួន​ទៀត​​​​។​​ បន្ទាប់​ពី​ឆ្លង​កាត់​​​បទពិសោធន៍​ជីវិត​អស់​មួយ​រយៈ​មក​ ខ្ញុំ​បាន​ចាប់​ផ្តើម​មាន​គំនិត​​ ស្រមើ​សម្រៃក្នុង​ការ​ចាប់​ផ្តើម​អាជីវ​កម្ម​មួយ​ដោយ​ខ្លួន​ឯង​​ ដោយ​សង្ឃឹម​ថា​ នឹង​បាន​បទ​ពិសោធន៍​ ព្រមទាំង​ជោគ​ជ័យ​ក្នុង​អាជីវកម្ម​​ដែល​នឹង​សំរេច​ធ្វើ​។​  តាម​ពិត​ទៅ​គំនិត​ទាំង​អស់​នេះ បាន​​ផ្តើម​ចេញ​ពី​ការ​ស្វែង​យល់​ ចង់ដឹង​ចង់​យល់​  ជាពិសេស​គឺ​ការអាន​ សៀវភៅ​របស់​បុគ្គល​ដែល​ជោគជ័យ​មួយ​ចំនួន​ក្នុង​សង្គម​  រួម​ទាំង​ការ​ស្តាប់​ក៏​ដូច​ជាបាន​ឃើញ​នូវ​ បុគ្គលដែល​ជោគជ័យ គាត់​ចែក​រំលែក​ចំនេះ​ដឹង​ និង​បទ​ពិសោធន៍​ ​តាម​រយៈ​ទូរទស្សន៍  កាសែត​​​   ទស្សនាវត្តី ព្រមទាំង​ មធ្យោ​បាន​ផ្សព្វផ្សាយ​ពត៌មា​ន​នានា​។ Continue reading »

ឩត្តមសិក្សា​ និ​ង​បទពិសោធន៍​ថ្មី​

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ មធ្យម​សិក្សា​ ខ្ញុំ​តាំង​ពី​ពេល​នោះ​មក​​ ចាប់តាំងពី​ខ្ញុំ បាន​សិក្សា​ស្វែង​យល់ អំពីពត៌មាន​វិទ្យាមក អ្វីៗបាន​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​សម្រាប់​​ជីវិត​ខ្ញុំ​។ ជា​ការ​ពិត​​ការ​សិក្សា​នៅឩត្តម​សិក្សា​​បាន​ជួយ​​ជំរុញ​អោយ​ខ្ញុំ​បា​ន​ជួប​មិត្ត​ភ័ក្រ្ត​​ជា​​ច្រើន​ ហើយ​លើ​ស​ពី​នេះទៀ​ត​នោះ​ខ្ញុំ​បាន​ទទួល​​ បទពិសោធន៍​យ៉ាងច្រើន ដែ​ល​មិន​​ធ្លាប់​មាន​ពី​មុខ​មក។ អ្វី​ដែល​​កំពុង​ជំរុញ​ចិត្ត​ខ្ញុំ​អោយ​ ស្រឡាញ់​បច្ចេកវិទ្យា មិន​មែន​ត្រឹម​តែ​​បានចូល​រៀន​ Computer Scienceនោះទេ តែវា​ជាការ​បាន​ស្វែង​យល់ច្រើន​ដោយ​ខ្លួន​​ឯង​ និ​ង​ក្រោម​ការ​ជ្រុំ​​ជ្រែង​​ពី​សំណាក់​ លោក​ឳពុក​ អ្នក​ម្តាយ​ខ្ញុំ បង​ប្រុស​ជីដូនមួយ លោក​សាស្រ្តា​ចារ្យ ជា​ច្រើន​រូប​ទៀត​ដែល​បាន​ប្រឹង​ប្រែង​បញ្ចេញ​មតិ និងផ្តល់ជាគំនិត​នា​នា​ដើម្បី អភិវឌ្ឍន៍​​​ខ្លួន​​អោយ​​បាន​​ប្រសើរ​ឡើង​​​​។​​ ​​ តាម​ពិត​ទៅ​មក​ដល់​ថ្នាក់​ ឩត្តម​នេះ​បាន​ធ្វើ​អោយ​ខ្ញុំ​ចេះ​រៀន​ស្វែង​យល់​អំពី ហេតុ​ ហើយនឹង​ផល​បាន​ជាច្រើន។ នូវ​រាល់សកម្មភាពរបស់​មនុស្ស​  គ្មាន​នរណា​ម្នាក់​ធ្វើ​អ្វី​មួយ​ឡើង​ដោយ​គ្មាន​ហេតុ​ផល​នោះ​ទេ។ ហេតុផល​ហ្នឹងហើយ​ដែល ជា​ផ្នែក​មួយ​ក្នុង​ការ​វាយ​តម្លៃ អំពីគំនិត​ និងភាព​វ័យ​ឆ្លាត​របស់​បុគ្គលនោះ​។​បទ​ពិសោធន៍​ជីវិត​របស់​ខ្ញុំ​​ វាមិន​បាន​ច្រើនដូច​ជា​គេ​ តែ​ខ្ញុំ​បាន​ដឹង​អំពី​បញ្ហា​នៃ​ជីវិតរបស់​ខ្ញុំ​ ព្រម​ទាំង​ដំណោះ​ស្រាយ​ដែល​កើត​ចេញ​ពី ការពិចារណា​មួយ ដែល​ខ្ញុំ​បាន​ធ្វើឡើង។

Continue reading »

មនសិការ

Tags

,

ពាក្យ​ថា​ « មនសិការ » ពិត​ជា​មាន​អត្ថ​ន័យ​យ៉ាង​ទូលំ​ទូលាយ​ជ្រាល​ជ្រៅ​ ជ្រួត​ជ្រៀត​ ដល់​ក្រអៅ​បេះ​ដូង​ នៃ​គ្រប់​ជាតិ​សាសន៍​ទាំង​ឡាយ​។ ​ទោះ​បី​ពាក្យ​មួយ​ម៉ាត់​យ៉ាង​ខ្លី​ ក៏​ប៉ុន្តែ​អត្ថន័យ​ មិន​មែនខ្លីត្រឹមតែ ពីរឬបីម៉ាត់នោះទេ។ បើ​សិន​ជា​យើង​ចំនាយ​ពេល​វេលា​មក​គិត​អំពី​ អត្ថន័យរបស់វា ពិតជាវែងអណ្លាយ ឆ្ងាយដូចទន្លេមេគង្គរបស់យើងពិតប្រាកដ៏មែន។

មនសិការ អាចសំដៅផ្ទាល់ទៅលើទឹកចិត្តរបស់មនុស្ស ក៏ប៉ុន្តែមិនប្រាកដ៏ថាមនុស្សម្នាក់ៗ សុទ្ធ​តែមានមនសិការនោះទេ។ ហេតុអ្វីបានខ្ញុំនិយាយបែបនេះ? ខ្ញុំជឿរជាក់ថា នឹង​មាន​បុគ្គល​ណា​ម្នាក់ មាន​គំនិត​ចង់​សួរ​សំនួរ​នេះ​ មក​កាន់​រូប​ខ្ញុំ​។
​ចំលើយ​ដែល​ខ្ញុំ​អាច​ផ្តល់​អោយ​ គឺមនុស្សម្នាក់ៗ កើតមកមានវិចារណញ្ញាណ ខុសៗគ្នា ដូច្នេះ​ ពួកគេប្រាកដ៏ជាធ្វើអ្វីៗ ទៅតាមចិត្តគំនិតរៀងៗ ខ្លួន។ អ្វី​ដែល​ជា​កត្តា​ជំរុញ​អោយ​ពួក​គេកំនត់ធ្វើទៅតាមចិត្តរបស់ខ្លួន គឺដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួន។ Continue reading »

Follow

Get every new post delivered to your Inbox.